ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ ឯកសារសំខាន់ៗចំនួន៣ នឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ឯកសារគន្លឹះទាំង ៣ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ
ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាចុងសប្តាហ៍នេះ នឹងអនុម័តឯកសារប្រវត្តិសាស្ត្រចំនួន ៣ រួមមាន៖
• សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ៖ កំណត់ទិសដៅអនាគត និងគុណតម្លៃរបស់ OIF • សេចក្តីសម្រេចស្តីពីសន្តិភាព៖ ស្វែងរកដំណោះស្រាយវិបត្តិ និងពង្រឹងសន្តិភាព • សេចក្តីអំពាវនាវការពារបេតិកភណ្ឌ៖ រក្សា និងលើកស្ទួយភាពចម្រុះនៃវប្បធម៌
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ ដោយកម្ពុជារំពឹងទុកថា នឹងកៀរគរការគាំទ្រផ្នែកការទូត បង្កើនកិច្ចសហប្រតិបត្តិការ សន្តិភាព និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕ ដោយ៖ គង់ សិរីរ័ត្ន
