កម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តហ្កេបិក (Québec) ប្រទេសកាណាដា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ
ភ្នំពេញ៖ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តហ្កេបិក (Québec) ប្រទេសកាណាដា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។ កិច្ចសហការនេះ ត្រូវបាន formalized តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង ទីភ្នាក់ងារវិនិយោគហ្កេបិកអន្តរជាតិ (Investissement Québec International)។

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល និងលោក Hubert Bolduc ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ បានរួមគ្នាដឹកនាំកិច្ចសន្ទនាធុរកិច្ចរវាងភាគីកម្ពុជា និងគណៈប្រតិភូធុរកិច្ច ដែលជាសមាជិកទីភ្នាក់ងារវិនិយោគហ្កេបិកអន្តរជាតិ។ បើតាម CDC កិច្ចសន្ទនានេះធ្វើឡើងដើម្បីស្វែងរកគំនិតផ្តួចផ្តើមនានា ដែលភាគីទាំងពីរអាចបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាបាន។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃ CDC បានលើកឡើងពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា ដោយផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានវិនិយោគដ៏បើកចំហក្នុងតំបន់អាស៊ាន រួមជាមួយការលើកទឹកចិត្តផ្នែកពន្ធដារយ៉ាងសម្បូរបែប។
លោកបានបញ្ជាក់បន្ថែមទៅកាន់ស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិថា កម្ពុតំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសកម្ម ជាពិសេស គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រនឹងបើកច្រករបៀងសេដ្ឋកិច្ច ភស្តុភារកម្ម ឧស្សាហកម្ម និងទេសចរណ៍ថ្មីដ៏មានសក្តានុពល សម្រាប់ក្រុមហ៊ុននានាក្នុងការចូលមកពង្រីកទីផ្សារនៅកម្ពុជា និងទៅកាន់តំបន់អាស៊ាន។

«CDC ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រពេញទំហឹង តាមរយៈសេវាច្រកចេញ-ចូលតែមួយ, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM), យន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនជាទៀងទាត់ ព្រមទាំងសេវាថែទាំវិនិយោគជូនវិនិយោគិនប្រកបដោយប្រសិទ្ធភាព។» នេះជាការអះអាងរបស់លោក ស៊ុន ចាន់ថុល។
ជាការតបស្នប់ លោក Hubert Bolduc បានបង្ហាញពីចំណាប់អារម្មណ៍របស់ធុរជនខេត្តហ្កេបិក ក្នុងការពង្រីកការវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារមកកាន់តំបន់អាស៊ី ជាពិសេសនៅកម្ពុជា លើវិស័យសំខាន់ៗរួមមាន៖
- វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស្វកម្ម
- វិស័យអាកាសចរណ៍
- វិស័យថាមពលស្អាត (វារីអគ្គិសនី)
- វិស័យទេសចរណ៍ និងការរៀបចំពិព័រណ៍ធំៗ
ប្រធានស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិរូបនេះ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ព្រមទាំងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត។
