សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Steve Daines សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក ប្រចាំរដ្ឋម៉ុនតាណា (Montana) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបសម្តែងការគួរសមនេះ បានប្រព្រឹត្តទៅនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ៕



#ហ៊ុនសែន #ព្រឹទ្ធសភាកម្ពុជា #សហរដ្ឋអាម៉េរិក #ទំនាក់ទំនងកម្ពុជាអាម៉េរិក #ព័ត៌មានទូទៅ #HunSen #SteveDaines #CambodiaUS
