តាមការបញ្ជាក់ពីសមត្ថកិច្ច អ្នកបើកបររថយន្តបង្កខាងលើ មិនមានបណ្ណបើកបររថយន្តនោះឡើយ។ សមត្ថកិច្ចបានបន្តឱ្យដឹងថា ការដាក់ខ្នោះ គឺកម្លាំងនគរបាលដាក់ខ្នោះទៅលើតែជនសង្ស័យតែប៉ុណ្ណោះ អនុវត្តតាមជំនាញដើម្បី ៖ – បង្ការកុំឱ្យជនសង្ស័យបង្កហានិភ័យណាមួយបន្តទៀត -បង្ការខ្លាចជនសង្ស័យរត់គេចពីកន្លែងកើតហេតុ ដែលស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច -បង្ការ កុំឱ្យជនសង្ស័យសម្រេចចិត្តខុស ដោយការខកចិត្តនូវទង្វើរបស់ខ្លួន អាចធ្វើអត្តឃាតខ្លួន ឬ ករណីចៃដន្យផ្សេងៗ។ សមត្ថកិច្ចបានបន្តទៀតថា ចំណែកអ្នកបើកបរចុះជួយដល់ជនរងគ្រោះ…
