សមត្ថកិច្ចបានឃាត់ខ្លួន និងដាក់ខ្នោះដៃតៃកុងឡាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ឬធ្វើអត្តឃាតដោយសារការខកចិត្តនឹងទង្វើរបស់ខ្លួន។

admin By admin November 11, 2026

តាមការបញ្ជាក់ពីសមត្ថកិច្ច អ្នកបើកបររថយន្តបង្កខាងលើ មិនមានបណ្ណបើកបររថយន្តនោះឡើយ។

សមត្ថកិច្ចបានបន្តឱ្យដឹងថា ការដាក់ខ្នោះ គឺកម្លាំងនគរបាលដាក់ខ្នោះទៅលើតែជនសង្ស័យតែប៉ុណ្ណោះ អនុវត្តតាមជំនាញដើម្បី ៖

– បង្ការកុំឱ្យជនសង្ស័យបង្កហានិភ័យណាមួយបន្តទៀត

-បង្ការខ្លាចជនសង្ស័យរត់គេចពីកន្លែងកើតហេតុ ដែលស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច

-បង្ការ កុំឱ្យជនសង្ស័យសម្រេចចិត្តខុស ដោយការខកចិត្តនូវទង្វើរបស់ខ្លួន អាចធ្វើអត្តឃាតខ្លួន ឬ ករណីចៃដន្យផ្សេងៗ។

សមត្ថកិច្ចបានបន្តទៀតថា ចំណែកអ្នកបើកបរចុះជួយដល់ជនរងគ្រោះ នោះគឺជាគុណធម៌ សុជីវធម៌ ចំណែកច្បាប់ គឺត្រូវតែអនុវត្ត ហើយចំពោះអ្នកបើករថយន្តបង្កខាងលើ មិនមានបណ្ណបើកបររថយន្តនោះទេ។
ប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ចំពោះករណីខាងលើកម្លាំងសមត្ថកិច្ចអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់រួមមាន៖

– ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក (ក្នុងជំពូកទី១០ ក្នុងមាត្រា៧២)

– អ្នកបើកបរ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។

– បង្កឱ្យមានជនរងគ្រោះស្លាប់ (ក្នុងមាត្រា៨៥)។


គួររំឭកផងដែរថា នៅវេលាម៉ោង ៧ និង ១០ នាទី ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) កើតហេតុនៅ នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរ ចំនួន ២៦ នាក់ ប្រុស ១២ នាក់ ស្រី ១៤ នាក់ (ជាសិស្សសាលា) ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ០៥ នាក់ ភេទស្រី, របួសធ្ងន់ ចំនួន ០៣ នាក់ ស្រី ០១ នាក់ និង របួសស្រាលចំនួន ១៨ នាក់ ស្រី ០៨ នាក់៕

#ករណីតៃកុងឡានដឹកសិស្សសាលាប៊ែលធីដែលបើកឡានជ្រុះធ្លាក់ស្រះទឹក

Leave a Reply

Your email address will not be published. Required fields are marked *