រាជរដ្ឋាភិបាល សម្រេចបង្កើត «ភូមិតាកឹងចងចាំ» សម្រាប់ពលរដ្ឋភៀសសឹកជាង៦រយគ្រួសាររងគ្រោះព្រោះថៃឈ្លានពាន រស់នៅ

ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារតាមរយៈប្រកាសស្ដីពីការបង្កើតភូមិ នៃខេត្តព្រះវិហារ ចុះថ្ងៃទី១០ ខែវិច្ឆិកា  ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចថា ៖«ត្រូវបានបង្កើតភូមិតាកឹងចងចាំ​ដោយបំបែកចេញពីភូមិថ្នល់បែក នៃឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។»។របាយការណ៍របស់អាជ្ញាធរមូលដ្ឋានបង្ហាញថា នៅទីតាំងភូមិនេះ ដែលមាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រពីក្រុងព្រះវិហារ…